Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5[ImagesOnly]

Style6

ស្វាមី​បោះត្រា

ស្វាមីបោះត្រា Sva Mei Bos Tra

មកដល់ក្នុង​ពេល​ឆាប់ៗនេះគឺ រឿង​ស្វាមី​បោះត្រា ដែល​ជា​រឿង​ផត​ឡើង​វិញ​លំនាំចាស់កាល​ពីឆ្នាំ២០០១ ដែល​ជា​ផលិត​ដោយ​ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

រួមសម្តែង​ដោយ​៖
លោក តាណាវ៉ាត វតនាពុទ្ធិ (ភព) សម្តែងជា ពិសុទ្ធ
កញ្ញា ជឺម៉ាន ប៉ុនយ៉ាសាក (ផ្លយ) សម្តែងជា ការ៉ាត
កញ្ញា វ៉ារ៉ាតាយ៉ា នីលគូហា (យុយ) សម្តែងជា សាយណាមភឺង

ផ្លយ​ សម្តែង​ជា​តួរ​ការ៉ាតដែល​ស្រីអភ័ព្ទគូរ ដែលបាន​រៀប​ការ​២ម្តង​រួច​មក​ហើយ​ អ្នក​ខ្លះហៅនាង​ថា​ជា​ស្រីស៊ីប្តី។
នាង​ជា​មិត្ត​ល្អ​ជា​មួយ ភឺង (យុយ) តែ​ធាតុ​ពិត​ពួក​គេ​គួរ​តែ​ជា​សត្រូវ​ច្រើន​ជាង។ ភឺង​បាន​លួច​មាន​សាហាយ​ស្មន​ជា​មួយ​ប្តី​ទី២ របស់​ ការ៉ាតដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ។ ការ៉ាត​នាង​បាន​ដឹង​ពី​រឿង​​នេះ ហើយ​មិត្តភាព១៣ឆ្នាំ​របស់​ពួក​គេ​ក៏ត្រូវ​បាន​បញ្ចប់ ដោយ​ភឺង​ជាប់​មាន​កូន​ជា​មួយ​ប្តី​មុន​របស់​ការ៉ាត​ផង​ដែរ​នោះ។

ការ៉ាត​បាន​ផ្តើម​ស្នេហ៍​ម្តង​ទៀត​ជា​មួយ​កំលោះសង្ហា ភព ដែល​ជា​បុរស​ដែល​ស្រលាញ់​នាង​ដោយ​ស្មោះ មិន​ខ្វល់​ពីអតីត​របស់​នាង ថែម​ទាំង​បាន​សុំនាង​រៀប​ការ​ទៀតផង។ បន្ទាប់​ពី​ចំណង​អាពាហ៍ពិពាហ៍​ រឿង​រ៉ាវ​អាក្រក់ៗ និង​ការ​ច្រណែន​ក៏កើត​មាន​ជា​ថ្មីក្រោម​ស្នា​ដៃ​របស់ភឺង...

ចង់​ជ្រាប​កាន់តែ​ច្បាស់​កុំភ្លេច​រង​ចាំទស្សនា​លើគេហទំព័រ​ភាពយន្ត​ភូមិខ្មែរ http://www.ph-kh.com


ខ្សាច់ពណ៌ភ្លើង មកដល់​ក្នុង​ពេល​ឆាប់ៗនេះ


រឿង​ភាគ​ថៃ​ដែល​ទទួលបាន​ការគាំទ្រយ៉ាង​ខ្លាំង​កាលពីឆ្នាំ ១៩៩៦ ដែល​រួម​សម្តែង​ដោយ អ្នក​ស្រី មែវ(វ៉ាន្នីដា) និង លោកវីលី។​ ត្រូវ​បាន​ប៉ុស្តិ៍លេខ​៣ថៃ រៀប​ចំថត​សារជា​ថ្មីដែល​រួម​សម្តែង​ដោយ អ្នកនាង ជំពូ, លោកចាក់គ្រីត, លោក ផ និង​តារា​កិត្តិយសជា​ច្រើន​ទៀត។

រង​ចាំ​ទស្សនា​ទាំងអស់​គ្នា​នៅ​លើគេហទំព័រ ភូមិខ្មែរ PHUMIKHMER

រឿង​ខ្សាច់ពណ៌ភ្លើង ឆ្នាំ១៩៩៦
រឿង​ខ្សាច់ពណ៌ភ្លើង ឆ្នាំ១៩៩៦

ស្បែក​ជើង​មកពី ចិន និង​វៀតណាម​ មានសារធាតុ​ម្យ៉ាង​បណ្តាល​អោយ​រលាក និងស្ពឹក

តាម​ប្រភព​ព័ត៌មាន​វៀត​ណាម​បាន​អោយ​ដឹងថា​ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​មាន​ប្រជាជន​មួយ​ចំនួន​មាន​ការៈ ស្ពឹក ខ្លះ​រលាក​ស្បែកប្រអប់​ជើង ជា​បន្តបន្ទាប់ដោយ​សារ​ស្បែកជើង ដែល​ពួកគាត់។

ស្បែក​ជើង​ទាំង​នោះ​ត្រូវ​បាន​ដឹង​ថា​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​មានតម្លៃ​ថោក និង​ស្រាល។ ក្រោយ​ពីមាន​ការ​សង្ស័យ​គេ​បាន​នាំ​គ្នា​វះ​ស្បែក​ជើង​នោះ​មើល ហើយ​បាន​ឃើញ​នៅ​សារធាតុ​ម្យ៉ាង ដែល​មាន​ពណ៌លឿងនៅ​ក្នុង​ស្បែក​ជើង​ថ្មី ចំណែក​ស្បែក​ជើង​ដែល​ប្រើ​ប្រាស់​មួយរយៈហើយ​មាន​ពណ៌ខ្មៅ។ មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​ជាផ្លូវ​ការអំពី​សារធាតុ​ខាង​លើ​នេះ​ទេ ប៉ុន្មែ​អ្នក​ខ្លះគេ​និយាយ​ថា​សារធាតុ​នេះ​ប្រើ​សម្រាប់​ការ​ពារ​ជ័រ​កៅស៊ូរ។

បើ​ទោះជា​យ៉ាង​ណា​សូម​បង​ប្អូន​ទាំង​មេត្តា​ប្រុង​ប្រយ័ត្ន ចំពោះ​ស្បែក​ជើង​ប្រភេទនេះហើយ​ចែក​រំលែក​ដល់​មិត្តភក្តិ ដើម្បី​អោយ​បានជ្រាបតាម​ការគួរ។


ពូ របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអុន ត្រូវបានប្រហារជីវិត ដោយឲ្យសត្វឆ្កែ ១២០ក្បាល ខាំហែកស៊ីទាំងរស់

យោងទៅតាមប្រភពព័ត៌មាន ពីគេហទំព័រ ដេលីម៉េល របស់អង់គ្លេស ដែលបានចុះផ្សាយ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន បានបញ្ជាឲ្យមានការប្រហារជីវិត លោកពូរបស់ខ្លួន ដោយប្រើវិធីសាស្រ្តគួរឲ្យ ញាក់សាច់ជាទីបំផុត។

លោក Jang Song Thaek ត្រូវបានចោទប្រកាន់ ថាបានប្រព្រឹត្តនូវអំពើក្បត់ និង អំពើពុករលួយ កាលពីក្នុងរបបដឹកនាំមុន។ រូបគាត់ ត្រូវបានកាត់ទោស ប្រហារជីវិត នាពេលថ្មីៗនេះ តាមរយៈវិធីសាស្រ្តសម្លាប់ យ៉ាងព្រៃផ្សៃជាទីបំផុត ដោយត្រូវបានចាប់ស្រាត ឲ្យនៅននលគក រួចដាក់ចូល ទៅក្នុងទ្រុងដែលមានសត្វឆ្កែ ស្រែកឃ្លានអាហារ ចំនួន ១២០ក្បាល ក្នុងនោះ រង់ចាំរួចជាស្រេច។ ការប្រហារជីវិតនេះ ត្រូវបានធ្វើឡើង រយៈពេល ១ម៉ោង ដោយមានវត្តមាន របស់មេដឹកនាំកំពូល លោក គីម ជុងអុន រួមនឹង មន្រ្តីឯទៀត ចំនួន ៣០០ រូប ផងដែរ។ ភាសាកូរ៉េ ហៅការប្រហារជីវិត ដោយអោយសត្វឆ្កែ ខាំហែកស៊ីនេះថា quan jue ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រហារជីវិត ដ៏ព្រៃផ្សៃ របៀបនេះ?









ចំណាត់ថ្នាក់រឿង សប្តាហ៍ទី១ ២០១៤

 
ឈាន​ចូល​ដល់ឆ្នាំថ្មី២០១៤ សប្តាហ៍ទីមួយនេះ​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រច្រើនជាង​គេ​បាន​ទៅលើ​រឿង៖

មាន​ទេពកោសល្យជា​តារាតាំងពីតូច


ថ្មីៗនេះ​មាន​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​លេង​បណ្តាញ​សង្គម​ទៅលើ​ វិដេអូខ្លី​មួយ​ដែល​បង្ហាញ​ពីទេពកោសល្យ​សម្តែង​ការ​ស្រក់ទឹកភ្នែក​ និងសើចសប្បាយ នៃ​កុមារីតូច​ច្រឡឹង គួរអោយ​ស្រលាញ់​ម្នាក់។

ជោគ​ជតារា​សី ប្រចាំ​ឆ្នាំ​2014 យោង​តាម​​ថ្ងៃ​​ ខែ​ ឆ្នាំ​កំណើត​

*រាសី​​ខែ​មករា ​កើត​ពី​ថ្ងៃទី​១៥ មករា ​ដល់​ថ្ងៃ​ទី​១២ កុម្ភៈ
​ការងារ​និង​ចំណូល ៖ ជោគ​​ជតារាសី​​ខែ​នេះ​ក្នុងមួយ​ឆ្នាំ​កន្លង​មក​​មានការ​ពុះ​ពារ​គ្រប់​​ឧបសគ្គ ​ដូច្នេះ​សម្រាប់​ឆ្នាំ​២០១៤ ​គឺជា​ឆ្នាំ​​នៃ​ការ​រីក​ចម្រើន​​មាន​ការ​ផ្លាស់​ប្តូរ​ការ​ងារ​​ ថ្មី​ៗ​ជា​ច្រើន​យ៉ាង ​។ ​រយ​ៈ​ពេល​នៃ​​ជោគ​​ជតា​រាសី​ល្អ​ ស្ថិត​ក្នុង​ចន្លោះ​​ពីខែ​មីនា ​ដល់​មេសា ​រាល់​សមិទ្ធ​ផល​ការ​ងារ​​រមែង​មាន​ការ​ទទួល​ស្គាល់​ពី​មិត្ត​រួម​ការងារ ​និង​ចៅ​ហ្វាយ​​នាយ ។ ​ក្រៅ​ពី​នេះ​ក៏​បាន​ទទួល​​​​ការ​​រាប់​អាន​ពីអ្នក​​ជិតខាង ​។ សម្រាប់​អ្នក​ដែល​ចង់​វិនិ​យោគ​​ក្នុងឆ្នាំ​​នេះ ​នឹង​បាន​ទទួល​ផល​ស​ម្រេច​​​ចំពោះ​ចំណូល​​ក៏​មាន​​ហូរ​ហែ​ ។

-ស្នេហា ៖ ​លោក​អ្នក​ស្ថិតក្នុង​​​ជោគ​ជតា​រាសី​ល្អ ​និងមាន​សង្ឃឹម​លើ​រឿង​ស្នេហា ។ ចំពោះ​​អ្នក​​​នៅលីវ ​នឹងបាន​ជួប​ដៃគូ​​ប្រចាំ​ជីវិត ​និងរៀប​ការ​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ពិសេស​ចាប់​ពី​​ពាក់​កណ្តាល​​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១៥ ​ជា​អំឡុង​ពេលដែល​ជោគ​ជ​តារាសី​នៃ​ក្តី​ស្រឡាញ់​មាន​ភាព​លេច​ធ្លោ ។ ​​ចំពោះ​អ្នកដែល​មាន​ក្រុមគ្រួសារ​ បើ​ចង់​បាន​កូន​នឹង​ទទួល​ដំណឹងល្អ​ ។

-​សុខ​ភាព ៖ ដោយ​សារ​តែ​មានការងារ​ច្រើន ​ធ្វើ​ឱ្យ​ការ​​សម្រាក​របស់​លោក​អ្នក​មិនគ្រប់​គ្រាន់ ​និង​បង្ក​ឱ្យ​កើត​ជំងឺ​​យ៉ាង​ងាយ​​ស្រួល ​ជា​ពិសេស​អ្នក​ដែល​បំពេញ​ការងារ​​នៅ​មុខ​កុំ​ព្យូ​ទ័រ​​យូរ ​នឹង​​ជួប​ការឈឺ​​សន្លាក់​ដៃ ​ជើង ​និងស្មា ​ជា​សំខាន់​ត្រូវ​​​ថែ​ទាំ​ឱ្យដិត​ដល់ ។

ចំពោះ​លេខ​មង្គល​​ដែល​​ជួយ​លើក​ដំឡើង​ជោគ​ជតារាសី​មាន​លេខ​៧, ៥ និង​២ ។

*រាសី​ខែកុម្ភៈ កើត​​ពី​​ថ្ងៃ​ទី​១៣ កុម្ភៈ ដល់​ថ្ងៃ​ទី​១៤ មីនា
-​ការ​ងារ និងចំណូល ៖ ​ជោគ​ជតារា​សី​របស់​លោក​អ្នក​កើត​ក្នុងខែ​​នេះ ​នឹងមាន​ឱកាស​រីក​ចម្រើន​ក្នុង​អាជីព​ការងារ​ចាត់​ទុ​កថា​​ជា​រាសី​ដ៏រុង​រឿង ។​ សម្រាប់​អ្នក​ដែល​មាន​គម្រោង​វិនិយោគ​​ទុន​ផ្ទាល់​ខ្លួន​នឹង​ផ្តល់​​ផល​ល្អ ​និង​បង្ហាញ​ចេញ​ជា​រូប​រាង​នៅក្នុង​ជីវិត ​ជា​ពិសេស​ចាប់​ពី​ដើម​ឆ្នាំ​ដំបូង​រមែង​​ផ្តល់​ឱកាស​​ល្អក្នុងការ​ងារ ​ឬ​ជំនួញ​ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ពាក់​កណ្តាល​​ឆ្នាំ​​ ​ ព្រោះការ​ងារ​នឹងមាន​​ឧបសគ្គ​ល​កើន​ឡើង ។ ​រី​ឯ​ចំណូល​ និងការ​ចំណាយ​ក្នុងឆ្នាំ​នេះ​ត្រូវ​មានការ​ប្រុង​​ប្រយ័ត្ន​​ការ​​ខាត​បង់ រួម​ទាំង​មាន​​​បំណុល​បន្ថែម​​ ដូច្នេះ​មុន​ពេល​ទទួល​​ចំណូល​ និង​ចំណាយ​ត្រូវ​​​​ត្រិះ​រិះ​ឱ្យ​បាន​ល្អ ​​​ការ​ពារ​ការ​ខាត​បង់​នានា​ដែល​អាចកើន​ឡើង​ជា​យ​ថា​ហេតុ ។

-​ស្នេហា​ ៖ ​ជោគ​​ជតារារសី​​នៃក្តី​​ស្រឡាញ់​ គ្មាន​​​លក្ខណៈ​លេច​ធ្លោ ​ព្រោះ​ជា​អំឡុង​ពេល​​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់​​ជាមូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ដែល​​មាន​ដៃគូ​រមែង​កើត​មាន​បញ្ហា​​មិន​យល់​ចិត្ត​គ្នា ។ ​ចំពោះ​អ្ន​ក​នៅ​លីវ​ក្នុងឆ្នាំ​នេះ ​​មាន​ឱកាស​​បាន​ជួប​​គូស្នេហ៍​តាម​ការគ្រោង​ទុក ប៉ុន្តែ​មាន​បញ្ហា​ស្ថិត​នៅ​កន្លែង​ផ្សេងគ្នា ​ឬក៏​ជួបគូ​ស្នេហ៍​ជា​ជន​បរ​ទេស ។

-​សុខភាព​ ៖ ​បញ្ហា​ចម្បង​អាច​បណ្តាល​មក​ពី​ការ​បំពេញ​ការ​ងារ ​រមែង​ធ្វើ​​ឱ្យ​មាន​​ភាព​តាន​តឹង​នៅ​ក្នុង​ចិត្ត​បង្ក​ឱ្យ​​​កើត​បញ្ហា​ដល់​សុខ​ភាព ។ ​ក្រៅ​ពី​នេះ​ជំងឺ​ដែល​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ដង្ហើម ​និង​សើ​ស្បែក ​ត្រូវ​​​​ប្រុង​ប្រយ័ត្ន​នៅ​ក្នុងឆ្នាំ​២០១៤។ ​ចំពោះ​​លេខ​ម​ង្គល​​ជួយ​លើក​តម្កើង​​ជោគ​​ជតា​រាសី​គឺលេខ​ ៨, ៦ និង​១ ។

*​រាសី​ខែមីនា (កើត​ពី​​ថ្ងៃ​ទី​១៥ មីនា ដល់​ថ្ងៃ​ទី​១៣ មេសា )
​-​ការងារ ​និងចំណូល ៖ ​លោក​អ្នក​​​ធ្លាប់​ទទួល​ការ​មើល​រំលង​ ឬ​មាន​ភាព​តប់​ប្រមល់ ​ក្នុង​ចិត្ត​ដល​់ថ្នាក់​​ប្តូរ​ការ​ងារ​ក្នុងឆ្នាំ​កន្លងមក ។ ប៉ុន្តែ​សម្រាប់​ជោគ​ជតារាសី ២០១៤ ​នេះ ​ចាប់​ផ្តើម​មាន​ការ​ងារ​ថ្មី​ហូរ​ចូល​ជា​ហូរហែ ​ឧបសគ្គ​​​​ ផ្សេង​ៗ​នឹង​ថយ​ចុះ ​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​​នៅ​ក្នុង​ជីវិត ​​ខ្លះ​ទៀត​នឹង​បាន​ទទួល​ការ​ដាក់​ទុននៅ​ក្នុងឆ្នាំ​​​នេះ ។ ​សម្រាប់​ការងារ​ទាក់​ទង​ជា​មួយ​បរ​ទេស​ ការ​នាំចេញ​-នាំ​ចូល ​ទេសចរណ៍ ​​​នឹង​មាន​ការ​​រីក​ចម្រើន​ឥត​ឈប​់​ឈរ​ ។ រី​ឯ​ចំណូល​​របស់​លោក​អ្នក​ស្ថិត​ក្នុង​ជោគ​ជតា​រាសី​ខែ​នេះ ​អាច​ទទួល​ចំណូល​បាន​ច្រើន ​។

នៅ​ពេល​ពាក់​កណ្តាល​ឆ្នាំ​ចុង​ក្រោយ​នឹងមាន​បញ្ហា​​រដិប​​រដុប​តិច​តួចជ្រៀត​ជ្រែក ​អ្នក​ខ្លះ​ក៏​មាន​លាភ​សំណាង ប៉ុន្តែ​ក៏​បាន​ចំណាយ​ប្រាក់​មួយ​ចំនួន​ គួរ​​គ្រប់​គ្រង​ចំណូល​ឱ្យ​បាន​ដិត​ដល់​​ចៀស​វាង​ការ​ចំណាយ​ខ្ជះ​ខ្ជាយ ។

-​ស្នេហា ៖ ​ឥទ្ធិ​ពល​ស្នេហ៍​ អ្នក​នៅ​លីវត្រូវ​ប្រុង​ប្រយ័ត្ន​​អាច​មាន​រឿង​ទាក់​ទង​លើ​ផល​ប្រយោជន៍​ចូល​លាក់​បង្កប់ ​​ដោយ​អាស្រ័យ​​ទៅ​លើ​​វ័យ ។ ​​ចំពោះ​អ្នក​ដែល​មាន​គូ​ស្នេហ៍​ បើ​តាំង​ចិត្ត​​ចង់​បាន​កូន ក្នុងឆ្នាំ​នេះ​នឹង​​ទទួល​បាន​​ដំណឹង​ល្អ ប៉ុន្តែ​ត្រូវ​មាន​សម្ព័ន្ធ​ភាព​នឹងគ្នា​ឱ្យបាន​ល្អ ព្រោះ​អាច​មាន​អ្នក​ទី​៣​ចូល​ពាក់​ព័ន្ធ ​។ ​

-សុខ​​ភាព ៖ ​រមែង​មាន​ឈឺ​ថ្កាត់​​​ទាក់​ទិន​នឹង​សន្លាក់​​ដៃ​ជើង ​។ ​អំឡុង​ពេល​ដែល​មាន​​បញ្ហា​​សុខ​ភាព​ធ្ងន់​​​​ ស្ថិត​ក្នុង​ចន្លោះ​​ពីខែ​កុម្ភៈ​ មីនា​ និង​ខែ​មិថុនា ត្រូវ​ប្រុង​ប្រយ័ត្ន ​និង​ថែ​ទាំ​សុខ​ភាព​ឱ្យ​បាន​ល្អ ។ ចំពោះ​លេខ​មង្គល​ជួយ​​ទ្រ​ទ្រង់​លើ​ជោគ​រាសី​គឺមាន​លេខ​ ៥, ៤ និង​៩ ។

*​រាសី​ខែ​មេសា ​(កើត​ពី​​ថ្ងៃទី​១៤ មេសា ​ដល់​ថ្ងៃ​ទី​១៤ ឧសភា )
-ការ​ងារ​ និង​​ចំណូល ៖ ​​ក្នុងឆ្នាំ​មមី​នេះ​នៅ​មាន​បញ្ហា​តិច​តួច​ចូល​ជ្រៀត​ជ្រែត ​ពិសេស​នៅ​​ពាក់​កណ្តាល​ឆ្នាំ​​ មាន​​ការងារ​ច្រើន និង​ធ្ងន់​​​​ ប៉ុន្តែ​​​មាន​ការជួយ​​ពីចាស់​ទុំ​ ឬមិត្ត​រួម​ការងារ​​ ។ ដូច្នេះ​​ត្រូវ​ចេះ​​ចាត់​ចែង​ការ​​ងារ​ឱ្យ​បាន​ល្អិត​ល្អន់ ចាប់​ពី​ដើម​ឆ្នាំ​ដំបូង ព្រោះ​ជា​​អំឡុង​ពេលដែល​ហុច​ផល​ល្អ ​ជា​ពិសេស​​ទៅ​លើ​​អ្នក​ដែល​​មានការ​ងារ​​ផ្នែក​ទាក់​ទង។ ​ចំណែក​​ការ​ចំណាយ​មានការ​កើន​​ឡើង ​ប៉ុន្តែ​ចំណូល​​មាន​ភាព​​រដិប​រដុប បើ​បំពេញ​ការងារ​ទទួល​​ចំណូល​​ប្រចាំ​ថ្ងៃ​គឺជា​រឿងមួយ​គួរ​ឱ្យ​បារម្ភ ព្រោះ​ឱកាស​​ទទួល​ប្រាក់​ឈ្នួល​មាន​ភាព​​​យឺត​យ៉ាវ។

-ស្នេហា ៖ ​​អ្ន​កនៅ​លីវ​នឹង​ជួប​ដៃ​គូ ។ ​ប្រសិន​បើ​នរណា​ម្នាក់​​ចង់​រៀប​ការ ​ឬ​ភ្ជាប់​ពាក្យ ​រាសី​ក្នុងឆ្នាំ​នេះ នឹងមាន​ឱកាស​កើត​សិរី​មង្គល ។ ​សម្រាប់​គូ​ស្នេហ៍​ដែល​បាន​ឆ្លង​កាត់​ឧបសគ្គ ​កាល​ពី​ឆ្នាំ​កន្លងមក ​ក្នុងឆ្នាំ​នេះ​ជោ​គ​ជតារាសី​បាន​ទទួល​ផល​ល្អ ។

-​សុខ​ភាព​ ៖ ​សុខភាព​សម្រាប់​លោក​អ្នក​ដែល​​កើត​ក្នុង​រាសី​ខែ​នេះ ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​បើ​កបរ ​ពិសេស​នៅ​​ពេល​ចូល​ឆ្នាំ​ថ្មី ​ក្នុងខែ​មេសាតែ​ម្តង ​។ ​​សម្រាប់​​ការ​ឈឺ​ថ្កាត់ ​រមែង​កើត​មាន​​គ្រុន​​ផ្តាសាយ​​ ដំបៅ​ ឬ​រលាក​​ក្នុងមាត់ ។ ​ចំពោះ​​លេខ​មង្គល ​ក្នុង​ការ​លើក​តម្កើង​​ជោគ​​ជតា​រាសី ​គឺ​លេខ​ ៧, ៣ និង​៨ ។

​*​រាសី​ខែ​ឧសភា (កើត​​​ពីថ្ងៃ​ទី​១៥ តុលា ​ដល់​ថ្ងៃ​ទី​១៤ មិថុនា )
-​ការ​ងារ និងចំណូល ៖ ​ជោគ​ជតា​រាសី​​មាន​ការ​​ប្រែ​ប្រួល​ទៅរក​ដំណាក់​កាល​ដ៏​ល្អ​ផ្នែក​អាជីព​​ការងារ ​ឬ​ការស្វែង​រក​កម្រៃ​ជើង​សា ​សម្រាប់​ឱកាស​ល្អ​​ ​ស្ថិត​នៅ​ចន្លោះ​ពីខែ​មេសា​ត​ទៅ​នឹង​មាន​ផល​ល្អ​នៅក្នុង​ជីវិត ​និង​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ​អ្នក​ខ្លះ​មាន​គំនិត​ចង់​ប្តូរ​ការងារ​ ឬ​សិក្សា​​
បន្ត ។ ចំពោះ​អ្នក​ប្រក​ប​មុខ​ជំនួញ​​ ​ត្រូវ​​ប្រុង​ប្រយ័ត្ន ​ការ​ខុស​ឆ្គង​​អាច​កើត​ឡើង​ជាយ​ថា​ហេតុ ​ឬ​អ្នក​ដែល​មាន​​ចំណែក​ក្នុងភាគហ៊ុន ​អាច​មាន​ទំនាស់កើត​ឡើង ​ពិសេសក្នុង​អំឡុង​ខែ​វិច្ឆិកា ​ត្រូវ​​ប្រុង​ប្រយ័ត្ន​​លើ​ឯក​សារ ​និង​អារម្មណ៍​រ​បស់​ខ្លួន​​ឱ្យ​បាន​​​ល្អ ។

សម្រាប់​​ចំណូល​នៅ​ក្នុងឆ្នាំនេះ ​នឹងមាន​ស្ថិរ​​ភាព ​​ព្រោះ​​ជា​រាសីក្នុងការ​​រក​ចំណូល ​និងមាន​ទ្រព្យ​សម្បត្តិ​កាន់​​​តែ​​​ខ្ពស់ ។ ដោយ​ការ​មាន​ចំណូល​ខ្ពស់​បែបនេះ ​ការចំណាយ​ក៏​កាន់​តែ​ច្រើន​ដែរ ​​និងអាច​កើត​មាន​បញ្ហា​តាម​​​ក្រោយ ។

-​ស្នេហា ​៖ ​ជោគ​ជ​តា​រាសី ​ស្ថិត​ក្នុង​​គន្លង​ដ៏​ល្អ​​គូ​ស្នេហ៍​ដែល​​សេព​គប់​​គ្នា​​រយៈ​ពេ​​ល​យូរ ​នឹងមាន​ឱកាស​​បាន​រៀប​​ការ​​នៅក្នុង​​ឆ្នាំ​២០១៤ ។ ​បើ​នៅ​លីវ ​នឹងបាន​ទទួល​ការជ្រោម​ជ្រែង​​ពី​ឪពុក​ម្តាយ ​​ណែនាំ​ឱ្យ​​ស្គាល់​មនុស្សល្អ ។ ​ចំពោះ​អ្នក​ដែល​​មានគូ​ស្រាប់ ​នឹងមាន​ការ​​​ចង​សម្ព័ន្ធ​ភាព​នឹងគ្នា​​កាន់តែ​ល្អ ​បញ្ហា​គ្រួសារ​ និង​ទំនាស់​នឹង​ធ្លាក់​ចុះ ។

-​សុខភាព ​៖ ​ជោគ​ជតារាសី​ ស្ថិត​ក្នុង​​​វេលា​ល្អ​ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​​ជំងឺ​ទាក់​ទង​នឹង​ផ្លូវ​ដង្ហើម ​ឬការ​​ហូប​ចុក​ ព្រោះ​​ជាតិ​ខ្លាញ់​នឹងកើត​មាន​ទៅ​លើ​អ្នក​ស្ថិត​ក្នុង​រាសី​ខែ​ឧសភា​បាន​យ៉ាង​ងាយ​ស្រួល និងប៉ះ​ពាល់​​ដល់​សុខ​ភាព ​នៅ​ក្នុង​ឆ្នាំ​មមី​នេះ ​។ ​ចំពោះ​លេខ​ល្អ ​ក្នុងជោគ​ជតា​រាសីនេះ គឺ​លោក​ ៦, ២ និង​៤ ។

*​រាសី​ខែ​មិថុនា ​(កើត​ពី​​ថ្ងៃ​ទី​១៥ ​មិថុនា ​ដល់ថ្ងៃ​ទី​១៦ កក្កដា )
​-ការងារ​ និងចំណូល ៖ ​សម្រាប់​អ្នកដែល​កើត​ក្នុង​​ជោគ​ជតា​រាសី​ខែ​នេះ ​នឹង​​បាន​ការ​​ដំឡើង​ឋានៈការងារ ​ក្នុង​​ចន្លោះ​​​ពីខែ​​មករា​ដល់​មិថុនា ។ ​​ដូច្នេះ​លោកអ្នក​​គួរប្រតិ​បត្តិ​​​ឱ្យ​បានល្អ ​ចាប់​តាំង​ពីដើម​ឆ្នាំ​ត​ទៅ ​លើស​ពី​នេះ​នឹង​​មាន​​ដំណឹង​ល្អ​កើត​ឡើង​ក្នុង​ពេលឆាប់​ៗ​​ ។ ​សម្រាប់​​ចំណូល​លោក​អ្នក​ដែល​​កើត​ក្នុងរាសី​ខែ​មិថុនា ​រក​ប្រាក់​បាន​ហូរ​ហែ ​ប៉ុន្តែ​អាច​ចំណាយ​ខ្ពស់ ​និង​ពេល​ទទួល​ចំណូល​ច្រើន គួរ​តែ​រក​​ឱកាស​​បរិច្ចាគ​​ប្រាក់​​សន្សំ​កុសល​​មួយ​ចំនួន ​ដើម្បី​ជា​លាភ​សំណាង​នៅ​ក្នុង​ជីវិត ។

-​ស្នេហា​៖​ ជោគ​ជតារាសី​នៃ​ក្ដី​ស្រឡាញ់​ក្នុង​ឆ្នាំ​២០១៤​ គឺ​ជា​ឱកាស​ល្អ​ អ្នក​នៅ​លីវ​នឹង​មាន​​គូ។​ ចំពោះ​អ្នក​ដែល​មាន​គូស្រករ​​ស្រាប់​ សម្ព័ន្ធ​ភាព​ក្នុង​ក្រុម​គ្រួសារ​មាន​លក្ខណៈ​ប្រសើរ​ រំកិល​ទៅ​រក​គន្លង​ដ៏​ល្អ​ បើ​មាន​គម្រោង​ចង់​មាន​កូន​ ឬ​សង់​ផ្ទះ​ថ្មី​អាច​ដំណើរ​ការ​បាន​ ។​

-​សុខភាព​៖ ជា​អំឡុង​ពេល​ល្អ​ចំពោះ​លោក​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​ កាល​ពី​ឆ្នាំ​កន្លង​មក​នឹង​មាន​ភាព​ធូរ​ស្រាល​ក្នុង​ឆ្នាំ​នេះ​ ប៉ុន្ដែ​ជំងឺ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​គឺ​គ្រុន​ផ្ដាសាយ​រមែង​កើត​ឡើង​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​ ។​ ចំពោះ​លេខ​ទ្រទ្រង់​ដល់​ជតា​រាសី​គឺ​លេខ​ ៤ ,៥ ​និង​៨​ ។​

*រាសី​ខែ​កក្កដា​ (កើត​ពី​ថ្ងៃ​ទី​១៧​ កក្កដា​ ដល់​ថ្ងៃ​ទី​១៦​ សីហា​)
-​ការងារ​និង​ចំណូល​៖ ជោគ​ជតា​រាសី​ក្នុង​ឆ្នាំ​មមី​ កើន​ខ្ពស់​ជា​លំដាប់​ចាប់​ពី​ដើម​ឆ្នាំ​ និង​មាន​បំលាស់ប្ដូរ​ថ្មី​ក្នុង​និន្នាការ​ល្អ​ ចាប់​ពី​ខែ​មេសា​ ដល់​ដំណាច់ឆ្នាំ​ ។​ សម្រាប់​បុគ្គលិក​តាមក្រុមហ៊ុន​ ឬ​មន្ដ្រី​រាជការ​នឹង​មាន​ការ​ផ្ទេរ​ឆ្ពោះ​ទៅ​រក​តំណែង​ល្អ​ ចំពោះ​អាជីវករ​បើក​ហាង​ប្រកប​​ដោយ​ភាព​រលូន​ រួម​ទាំង​មាន​ចំណូល​ខ្ពស់​ ប៉ុន្ដែ​ចាប់​ពី​ដើម​ឆ្នាំ​អាច​មាន​ការ​ហត់​នឿយ​ ទាំង​ទៅ​លើ​ការងារ​ និង​ក្នុង​គ្រួសារ​ត្រូវ​មាន​ការ​អត់​ធ្មត់​ បើ​ពុះ​ពារ​ឧបសគ្គ​បាន​ល្អ​មាន​ន័យ​ថា​ ចាប់​ពី​ខែ​មេសា​តទៅ​ជោគ​ជតា​រាសី​នឹង​ល្អ​ប្រសើរ​ ។​ រី​ឯ​ចំណូល​ក្នុង​ឆ្នាំ​នេះ​ នឹង​មាន​ការ​វិនិយោគ​ ថ្មីៗ​ ដូច្នេះ​ក្នុង​ឆ្នាំ​២០១៤​ ត្រូវ​មាន​ផែនការ​លើ​ការ​ចំណាយ​ឱ្យ​ស្រប​តាម​ប្រព័ន្ធ​ ប៉ុន្ដែ​ចំណូល​នឹង​ហូរ​ចូល​ជា​ប្រចាំ​ ។​

-​ស្នេហា​៖​ ឆ្នាំ​មមី​ជោគ​ជតារាសី​ស្នេហា​មាន​លក្ខណៈ​ល្អ​ ព្រោះ​អ្នក​នៅ​លីវ​នឹង​មាន​ឱកាស​ជួប​គូ​ស្រករ​ជា​មនុស្ស​មាន​លក្ខណៈ​ស័ក្ដិសម​ដល់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​ ។​ ចំពោះ​អ្នក​ដែល​សេព​គប់​រយៈ​ពេល​យូរ​នឹង​មាន​ឱកាស​ល្អ​សម្រាប់​រៀប​ការ ។​

-​សុខភាព​៖​ មាន​សភាព​មាំ​មួន​ល្អ​ ជំងឺ​ដែល​ធ្លាប់​កើត​នា​ពេល​កន្លង​ទៅ​នឹង​បាន​ទទួល​ការ​ព្យាបាល​ និង​ជា​សះស្បើយ​ជា​ប្រក្រតី​ ប៉ុន្ដែ​ឆ្នាំ​នេះ​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​លើ​សុខ​ភាព​ លើមនុស្ស​ចាស់​ទុំ​នៅ​ក្នុង​គ្រួសារ​ ។​ សម្រាប់​លេខ​មង្គល​ទ្រទ្រង់​លើ​ជោគជតារាសី​ខែ​នេះ​គឺ​លេខ​ ៥ ,២​ និង​៧ ។​

*រាសី​ខែ​សីហា​ ​ (កើត​ពី​ថ្ងៃ​ទី​១៧​ សីហា​ដល់​ថ្ងៃ​ទី​១៦​ កញ្ញា​)
-ការងារ​និង​ចំណូល​៖​ ចំពោះ​ការ​ងារ​មាន​ការ​រីក​ចម្រើន​ជា​បន្ដ​បន្ទាប់​ និង​ប្រសើរ​ជាង​ឆ្នាំ​ទៅ​ ។​ នៅ​ដើម​ឆ្នាំ​ដំបូង​ជា​ពេល​វេលា​ដ៏ល្អ​ ក្នុង​ការ​ប្រតិ​បត្ដិ​តាម​ការ​គ្រោង​ទុក​ ព្រោះ​នៅ​ចុង​ឆ្នាំ​រមែង​មាន​បញ្ហា​ និង​ទំនាស់​ជា​មួយ​ចៅ​ហ្វាយ​នាយ​ ដោយ​អ្នក​ខ្លះ​អាច​ទទួល​ការ​ទម្លាក់​កំហុស​ ឬ​មួល​បង្កាច់​ជា​ដើម​ ។​ ចំពោះ​អ្នក​ជំនួញ​នឹង​មាន​ឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​រាល់​កិច្ច​ការ​ប្រកប​មុខ​របរ​នានា​ និង​មាន​អតិថិជន​ត្រូវ​ការ​ជា​ហូរហែ​ ។​ ចំណូល​នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​ភាព​រអាក់​រអួល​ មិន​បាន​ដំណើរ​ការ​យ៉ាង​រលូន​ ដោយ​មាន​មនុស្ស​ក្នុង​គ្រួសារ​ចូល​ពាក់​ព័ន្ធ​លើ​ការ​រក​ចំណូល​ ឬ​ការងារ​ថ្មី​ដែល​ប្រតិបត្ដិ​ ចំណូល​នឹង​មាន​ការ​យឺត​យ៉ាវ​ ដូច្នេះ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​ចាយ​វាយ​ឱ្យ​ស្រប​តាម​កាលៈ​ទេសៈ​ ។​

-​ស្នេហា​៖​ ក្នុង​ឆ្នាំ​២០១៤​ សម្រាប់​អ្នក​កើត​ក្នុង​រាសី​ខែ​នេះ​ នឹង​មាន​ដំណឹង​ល្អ​លើ​ក្ដី​ស្រឡាញ់​ ។​ អ្នក​នៅ​លីវ​មាន​សម្ព័ន្ធ​ភាព​ល្អ​ជា​មួយ​អ្នក​ដែល​ទើប​សេព​គប់​ ប៉ុន្ដែ​អាច​មាន​បញ្ហា​លើ​អាយុ​ ឬ​អ្នក​ខ្លះ​អាច​ជួប​គ្នា​ក្នុង​អំឡុង​ពេល​កំពុង​ធ្វើ​ដំណើរ​ ប៉ុន្ដែ​ត្រូវ​យល់​ថា​ ក្នុង​ឆ្នាំ​២០១៤​នេះ​ ចាត់​ទុក​ថា​​ជា​ឆ្នាំ​ត្រូវ​ស្វែង​យល់​ចិត្ដ​គ្នា​ជា​មុនសិន​ រី​ឯ​ឆ្នាំ​ដ៏​ប្រសើរ​ស្ថិត​នៅ​ឆ្នាំ​២០១៥​ ។

-​សុខភាព៖​​ នឹង​ឈឺ​ថ្កាត់​ស្ទើរ​ពេញ​មួយ​ឆ្នាំ​ ព្រោះ​ជា​ឆ្នាំ​ធ្វើការងារ​ច្រើន​ ផ្ដល់​ឱ្យ​ការ​ឈប់​សម្រាក​មិន​គ្រប់គ្រាន់​ ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​ឈឺ​ថ្កាត់​នៅ​គ្រប់​ពេល​វេលា​ ។​ ចំពោះ​លេខ​មង្គល​សម្រាប់​ទ្រទ្រង់​ជោគ​ជតារាសី​ខែ​នេះ​មាន​លេខ​ ១ ,៥ ​និង​៨​ ។​

*​រាសី​ខែ​កញ្ញា​​ (កើត​ពី​ថ្ងៃ​ទី​១៧​ កញ្ញា​ ដល់​ថ្ងៃ​ទី​១៧​ តុលា​)
-​ការងារ​និង​ចំណូល​៖​ ជោគ​ជតា​រាសី​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ ដោយ​មាន​កាន់​តំណែង​ល្អ​ បាន​ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​ចាស់​ទុំ​ ឬ​ចៅ​ហ្វាយ​នាយ​ ប៉ុន្ដែ​ក៏​ជួប​ឧបសគ្គ​ច្រើន​ ។​ ចំពោះ​អ្នក​ជំនួញ​ នឹង​មាន​ស្ថិរភាព​ មាន​អតិថិជន​ ថ្មីៗ​បន្ថែម​ និង​ចាប់​ពី​ខែ​មិថុនា​តទៅ​ រមែង​មាន​ការ​ផ្លាស់​ប្ដូរ​ ថ្មីៗ​ ធ្វើ​ឱ្យ​ចម្រុង​ចម្រើន​ក្នុង​ការងារ​ ។​ រី​ឯ​ចំណូល​ និង​លាភ​សំណាង​បាន​ហូរ​ចូល​ជា​ រឿយៗ​ ប៉ុន្ដែ​ក៏​អាច​បាត់​បង់​តាម​រយៈ​ការ​ចាយ​វាយ​ខ្ជះខ្ជាយ​ ។

-​ស្នេហា​៖​ ជោគ​ជតារាសី​នៃ​ក្ដី​ស្រឡាញ់​នឹង​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ដូច្នេះ​ការ​សេព​គប់​គ្នា​ត្រូវ​ឱ្យ​ចាស់​ទុំ​បាន​ដឹង​ ជា​ឆ្នាំ​មិន​សក្ដិ​សម​ក្នុង​ការ​សេព​គប់​ដោយ​បិទ​បាំង​ ព្រោះ​បញ្ហា​អាច​កើត​ឡើង​នៅ​គ្រប់​ពេល​ ។​ ចំពោះ​លោក​អ្នក​ដែល​មាន​គ្រួសារ​ បញ្ហា​សំខាន់​គឺ​ពេលវេលា​អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​​អ្នក​ទី​៣​លូកដៃ​កកូរ​កកាយ​ក្នុង​ក្រុមគ្រួសារ​ ត្រូវ​រឹត​ចំណង​សម្ព័ន្ធ​ភាព​នឹង​គ្នា​ឱ្យ​បាន​ល្អ​ ។​

-​សុខភាព​៖  ការ​ឈឺ​ថ្កាត់​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ ដោយ​សារ​តែ​ជំងឺ​ចាស់​រើ​ឡើង​ ត្រូវ​ថែ​ទាំ​សុខភាព​ឱ្យ​បាន​ដិត​ដល់​ និង​ហាត់​ប្រាណ​ទើប​ជួយ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ។​ លេខ​មង្គល​សម្រាប់​លើក​ស្ទួយ​ជោគជតា​រាសី​ខែ​នេះ​គឺ​លេខ​ ៤ ,៥ និង​៨​ ។​

*​រាសី​ខែ​តុលា​ (កើត​ពី​ថ្ងៃ​ទី​១៨​ តុលា​ ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកា​)
-​ការងារ​និង​ចំណូល​៖ ជោគ​ជតារាសី​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ការ​ប្រែប្រួល​ មាន​ឱកាស​ទទួល​បាន​ដំណឹង​ល្អ​ ចាប់​ពី​ខែ​មេសា​តទៅ​ នឹង​មាន​ការ​រីក​ចម្រើន​ជា​បន្ដ​បន្ទាប់​ មាន​ប្ដូរ​តំណែង​ និង​មាន​ការ​មេត្ដា​ពី​ចៅហ្វាយ​នាយ​នៅ​កន្លែង​ការងារ​ ។​ ប៉ុន្ដែ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​ រួម​ទាំង​មាន​ឧបសគ្គ​ ត្រូវ​មាន​ផែន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ និង​ប្រើបទ​ពិសោធន៍​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ។​ សម្រាប់​ចំណូល​ក្នុង​ឆ្នាំ​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ប៉ុន្ដែ​អ្វី​ដែល​គួរ​ប្រុង​ប្រយ័ត្ន​គឺ​ការ​ចំណាយ​នៅក្នុង​ផ្ទះ​ ដូច​ជា​ការ​សាង​សង់​ ឬ​ជួស​ជុល​ផ្ទះ​ចាត់​ទុក​ថា​​ ជា​ការ​ចំណាយ​ដ៏​ធំ​ក្នុង​ឆ្នាំ​មមី​នេះ​ ។​

-​ស្នេហា​៖ ក្នុង​ឆ្នាំ​២០១៤​ នឹង​មាន​ដំណឹង​ល្អ​ក្នុង​ជីវិត​គូស្នេហ៍​ដែល​ធ្លាប់​ទាស់​ទែង​គ្នា​កន្លង​មក​ នឹង​មាន​ឱកាស​ស្រុះ​ស្រួល​គ្នា​ ។​ ចំពោះ​អ្នក​នៅ​លីវ​នឹង​បាន​ជួប​គូស្នេហ៍​សំណព្វ​ចិត្ដ​ ។​

-​សុខភាព​៖​ ជោគជតារាសី​អាក្រក់​នឹង​កើត​ឡើង​នៅ​ខែ​មេសា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ​ រួម​ទាំង​ឈឺ​ថ្កាត់​ប្រចាំ​កាយ​ ឬ​ជំងឺ​ក្រពះ​ដែល​អាច​កើត​ឡើង​ជា​ប្រចាំ​ស្ទើរ​ពេញ​មួយ​ឆ្នាំ​ ។​ លេខ​មង្គល​ជួយ​លើក​តម្កើង​ជោគ​ជតារាសី​ខែ​តុលា​គឺ​លេខ​ ៧ ,៥ និង​៨​ ។​

*​រាសី​ខែ​វិច្ឆិកា​ (កើត​ពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៥​ ធ្នូ​)
-​ការ​ងារ​និង​ចំណូល​៖​ ជោគ​ជតារាសី​ក្នុង​ឆ្នាំ​២០១៤​ ចាត់​ទុក​ថា​​ ជា​ឆ្នាំ​ដ៏​រុង​រឿង​ ។​ ដំណឹង​ល្អ​ គឺ​បុគ្គលិក​ ឬ​មន្ដ្រី​រាជការ​នឹង​បាន​ផ្ទេរ​ផ្លាស់​ទៅ​រក​កន្លែង​ថ្មី​ ចាត់​ទុក​ថា​ជា​បម្រែ​បម្រួល​ដ៏​ល្អ​ប្រពៃ​ ។​ រយៈ​ពេល​ដែល​ជតារាសី​ខែ​នេះ​ ទទួល​ផល​ល្អ​ស្ថិត​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ ដោយ​មាន​ដំណឹង​ល្អ​ហូរ​ចូល​ជា​បន្ដ​បន្ទាប់​ ។​ ចំពោះ​អ្នក​មាន​មុខ​ជំនួញ​ នឹង​បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​អតិថិជន​ពី​គ្រប់​ទិស​ទី​ បង្កើត​កេរ្ដិ៍​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ច្រើន​ ។​ រី​ឯ​ចំណូល​សម្រាប់​លោក​អ្នក​ក្នុង​រាសីខែ​វិច្ឆិកា​ល្អ​ជាង​ឆ្នាំ​កន្លង​ទៅ​ ។​

-​ស្នេហា​៖ សេចក្ដី​ស្នេហា​នឹង​ផ្ដល់​ផល​ល្អ​ទាំង​អ្នក​នៅ​លីវ​និង​មាន​គ្រួសារ​ ។​ ក្នុង​ឆ្នាំ​២០១៤​នេះ​ អ្នក​នៅ​លីវ​នឹង​បាន​ជួប​ដៃ​គូ​ និង​មាន​ការ​ទាក់​ទង​ល្អ​ជា​ រឿយៗ​ ចំពោះ​គូស្នេហ៍​ដែល​សេព​គប់​គ្នា​រយៈ​ពេល​យូរ​ ជោគជតារាសី​ក្នុង​ឆ្នាំ​នេះ​តម្រូវ​ឱ្យ​ពួក​គេ​អាច​រៀប​ការ​ ឬ​ភ្ជាប់​ពាក្យ​ជា​ការ​ល្អ​ ។​

-​សុខភាព​ ៖ មានការ​ឈឺ​ថ្កាត់​ជា​ញឹក​ញាប់​ ប៉ុន្ដែ​ជា​អាការ​តិច​តួច​ ។​ រោគា​ដែល​គួរ​ប្រុង​ប្រយ័ត្ន​គឺ​ជំងឺ​ទាក់​ទង​នឹង​ប្រព័ន្ធ​ការពារ​មេរោគ​ក្នុង​ខ្លួន​ ដូច​ជា​ការ​ចាញ់​ម្ហូប​អាហារ​ ឬ​អាហារ​ជាតិ​ពុល​ជា​ដើម​ ។​ ចំពោះ​លេខ​មង្គល​ ក្នុង​ការ​លើកស្ទួយ​ជោគជតារាសី​គឺ​លេខ ​៣ ,៥​ និង​២​ ។​

*​រាសី​ខែ​ធ្នូ​ (កើត​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​១៤​ មករា​)
-​ការងារ​និង​ចំណូល​៖ ផ្នែក​អាជីព​ការងារ​ បច្ចុប្បន្ន​ក៏​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ ឬ​តំណែង​ការងារ​ថ្មី​សម​តាម​បំណង​ ការ​ផ្លាស់​ប្ដូរ​ការងារ​ថ្មី​ស្ថិត​ក្នុង​ខែ​មេសា​ បុគ្គលិក​ ឬ​មន្ដ្រី​រាជការ​នឹង​ទទួល​បាន​មុខ​ងារ​ និង​តំណែង​ថ្មី​ រី​ឯ​អ្នក​ជំនួញ​ក៏​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ បង្ក​ឱ្យ​មាន​ចំណូល​ល្អ​នៅ​ក្នុង​ឆ្នាំ​មមី​ ។​ ចំណូល​ និង​លាភ​សំណាង​បាន​ហូរ​ចូល​ស្រប​គ្នា​ ពិសេស​ចាប់​ពី​ដើម​ឆ្នាំ​គឺ​ជា​ឱកាស​ដ៏​ល្អ​នៃ​ការ​ទទួល​ចំណូល​ ប៉ុន្ដែ​បញ្ហា​ចម្បង​ក្នុង​ឆ្នាំ​២០១៤​ គឺ​ការ​ចំណាយ​ថែ​ទាំ​សុខ​ភាព​ ព្រោះ​តាម​ជតារាសី​ខែ​ធ្នូ​ រមែង​កើត​អាការ​រោគា​ពាធ​ប្រចាំ​កាយ​ ។​

-​ស្នេហា​៖​ លោក​អ្នក​ដែល​កើត​ក្នុង​រាសី​ខែ​នេះ​អាច​ជួប​មនុស្ស​ដែលពេញ​ចិត្ដ​ អាច​ចាប់​ផ្ដើម​ភ្ជាប់​ពាក្យ​ ឬ​រៀប​ការ​ក្នុង​ឆ្នាំ​នេះ​ ។​ ចំពោះ​អ្នក​នៅ​លីវ​នឹង​មាន​ឱកាស​ចាប់ផ្ដើម​ក្ដី​ស្រឡាញ់​ជា​លើក​ដំបូង​ចាប់​ពី​ដើម​ឆ្នាំ​ ចំណែក​អ្នក​មាន​ដៃ​គូ​រមែង​មាន​ជំនឿ​ចិត្ដ​របស់​ខ្លួន​ ដូច​ជា​សង់​ផ្ទះ​បន្ថែម​ ឬ​មាន​កូន​ ដោយ​ឆ្នាំ​នេះ​ជា​អំឡុង​ពេល​ដ៏​សម​ស្រប​ ។​

-​សុខភាព​៖​ រមែង​មាន​ការ​ឈឺ​ថ្កាត់​ជា​ញឹក​ញាប់​ ប៉ុន្ដែ​មិនដល់​ថ្នាក់​ឈឺ​ធ្ងន់​ត្រូវ​វះកាត់​ទេ​ គ្រាន់តែ​ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ តឹង​ច្រមុះ​ ឬ​ចុក​រោយ​នៅត្រង់​ជង្គង់​ជា​ដើម​ ។​ ចំពោះ​លេខ​មង្គល​សម្រាប់​អ្នក​កើត​ក្នុង​រាសី​ខែ​នេះ​គឺ​លេខ​ ៤ ,៥ ​និង​៨ ៕​